/ / /

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងជាប្រធានគណៈកម្មាធិការស អ កខេត្ត បាននាំយកថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល និងអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថវិកាសប្បុរសជន និងសម្ភារមួយចំនួន ប្រគល់ជូនដល់គ្រួសារនៃសពលោក ហុង សៀន (និវត្តជន)ជាសមាជិកស អ កនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងជាប្រធានគណៈកម្មាធិការស អ កខេត្ត បានដឹកនាំមន្ទីរសង្គមកិច្ចខេត្ត ក្រុមលេខាធិការដ្ឋានស អ កខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការស អ ក ក្រុងខេមរភូមិន្ទ ប្រធានកិត្តិយសស អ កសង្កាត់ស្មាច់មានជ័យ និងប្រធានសាខាស អ កសង្កាត់ស្មាច់មានជ័យ បាននាំយកថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល និងអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមានដូចខាងក្រោម ::
១/អង្ករចំនួន ២បាវតូច ស្មើចំនួន ៥០គីឡូក្រាម ទឹកត្រីចំនួន ១កេស ទឹកសុីអុីវចំនួន ១កេស និងមីចំនួន ១កេសតូច។
២/ថវិកាលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសស អ កខេត្តឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល។
៣/លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ជាអនុប្រធានស អ កខេត្ដឧបត្ថម្ភថវិកា ១០មុឺនរៀល។
៤/លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧបត្ថម្ភថវិកាចំនួន ២០មុឺនរៀល។
៥/លោកស្រី ផឹង ពិសី ចៅសង្កាត់ ជាប្រធានកិត្តិយសស អ កសង្កាត់ស្មាច់មានជ័យឧបត្ថម្ភថវិកាចំនួន ១០មុឺនរៀល។ ប្រគល់ជូនដល់គ្រួសារនៃសពលោក ហុង សៀន (និវត្តជន)ជាសមាជិកស អ កនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ January 16, 2025

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)

  • រដ្ឋបាលស្រុកថ្មបាំង/
    06/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន សហការជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិកោះ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចុះបើកវេទិការសាធារណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/12/2025

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុកលោក ខេង គង់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាស្តីពីគោលនយោបាយកញ្ជប់ជាតិអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    06/12/2025

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

  • ហេង គីមឆន/
    06/12/2025

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្នែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ”