លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំ អភិបាលរងស្រុក និងប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលស្រុក បានចូលរួមកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដី ស្នេីសុំចុះបញ្ជីធ្វេីវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលាឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥



