វេលាម៉ោង ០៩:០០ នាទីព្រឹក លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង លោក ជឹម វណ្ឌី ស្មៀនឃុំ និងលោកមេភូមិទាំង ៤នៃឃុំត្រពាំងរូង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីសេចក្តីណែនាំនិងប្រតិទិននៃការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ជូនដល់ក្រុមប្រឹក្សាឃុំ.សង្កាត់ ស្មៀនឃុំ.សង្កាត់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ.សង្កាត់និង មេភូមិ រៀបចំដោយគណ:កម្មការរៀបចំការបោះឆ្នោតខេត្តកោះកុងក្រោមអធិបតីភាពលោក សែម សំអាង នាយករដ្ឋបាលសាលាស្រុកកោះកុង ដឹកនាំធ្វើបទបញ្ហាញដោយលោក ភិន ស៊ីផូ ប្រធានផ្នែកសេវាកម្មច្បាប់ និងបច្ចេកទេស នៃ ល.ខ.ប កោះកុង នៅសាលាស្រុកកោះកុង។
រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥
January 14, 2025


