/ / /

ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៤” តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។

នៅរសៀលថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី <ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៥> សប្ដាហ៍បន្ត តាមរយៈប្រព័ន្ធនិម្មិត Zoom ដែលមានសិក្ខាកាមអញ្ជើញចូលរួមជាថ្នាក់ដឹកនាំនៃគ្រឹះស្ថានសុខាភិបាល និងមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្របសម្រួលដោយឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងបានធ្វើបាឋកថាអំពីភាពជាអ្នកដឹកនាំដោយឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍អំពីភាពជាអ្នកដឹកនាំ និងការវិភាគ បំបែកបញ្ហាជាចំណែកៗនិងដំណោះស្រាយ (PDIA) ពីមូលដ្ឋានសុខាភិបាលមួយចំនួន ។

ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    24/01/2026

    សូមជូនដំណឹង រោងចក្រកាត់ដេរសម្លៀកបំពាក់ KKN ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងត្រូវការជ្រើសរើសបុគ្គលិកផ្នែកដេរច្រើននាក់។បងប្អូនមិនទាន់មានការងារធ្វើសូមមកដាក់ពាក្យធ្វើការរោងចក្រ ទទួលយកទាំងអ្នកចេះ និងអ្នកមិនចេះដេរបានដូចគ្នា ហើយមិនកំណត់អាយុទេ !ទំនាក’ទំនងលេខ ០១០ ២៣ ៦៦៥៥/០៩៧ ៥៧៥ ១៤៥១

  • ហេង គីមឆន/
    24/01/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦»

  • ហេង គីមឆន/
    24/01/2026

    រមណីយដ្ឋានកោះអំពិល បម្រើសេវាកម្ម ស្នាក់នៅប្រណិត ម្ហូបអាហារ ស្ប៉ា និងកីឡាទឹក ដែលមានទីតាំងស្ថិតកោះអំពិល ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។តាមរយៈលេខទូរស័ព្ទ ០៨៦៥០០៥០៩ / ០៩០៥០០៥០៩ទីតាំង កោះអំពិល ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    24/01/2026

    លោកវរសេនីយ៍ឯក មាស សុន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ

  • ហេង គីមឆន/
    24/01/2026

    លោក លី វឌ្ឍនា តំណាងលោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុង«សិក្ខាសាលាផ្សព្វផ្សាយអំពីជំងឺអេដស៍ នៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ ការយកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងមេរោគអេដស៍»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/01/2026

    លោកស្រី ហេង សុភី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ ប្រចាំខែមករា ឆ្នាំ២០២៦