វេលាម៉ោង ០៨:០០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំលោក លោកស្រីជាអ្នកទទួលបន្ទុកគម្រោងអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ឃុំត្រពាំងរូង និងក្រុមទ្រទ្រង់សុខភាពភូមិទាំង៤ នៃឃុំត្រពាំងរូង ដើម្បីចូលរួមការវាយតម្លៃជាប្រចាំ ស្តីពីការអនុវត្តមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ (CS-SDG) នៃគម្រោង អាហារូបត្ថម្ភនៅកម្ពុជា ជាមួយលោក អុឹង បឹត ប្រធានការិយាល័យផែនការគាំទ្រផ្ដល់សេវាឃុំ/សង្កត់ស្រុកកោះកុង និងលោកស្រី សេង គឹមហ៊ូន នាយករងរដ្ឋបាលស្រុកកោះកុង និងមានសមាសភាពចូលរួមសរុបចំនួន ១៤នាក់ ស្រី ៧នាក់ នៅសាលាឃុំត្រពាំងរូង ។
រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥
January 14, 2025




