ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកស្រី សេង គីមហ៊ូន នាយករងរដ្ឋបាលស្រុកកោះកុង និងលោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង និងជាអ្នកវាយតម្លៃថ្នាក់ស្រុក នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង អញ្ជើញចុះធ្វេីការវាយតម្លៃជាប្រចាំ ឆមាសទី២ ឆ្នាំ២០២៤ ស្តីពីការអនុវត្តមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ របស់ដ្ឋបាលឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដេីម្បីវាយតម្លៃលទ្ធផលការងារនៃការអនុវត្តមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៅសាលាឃុំត្រពាំងរូង
សមាសភាពអញ្ជើញចូលរួមអ្នកវាយតម្លៃស្រុកកោះកុង និងអ្នកអនុវត្តសំខាន់ៗថ្នាក់ឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិ ឃុំត្រពាំងរូង នៃស្រុកកោះកុង ខេត្តកោះកុង









