/ / /

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ ប្រចាំខែមករា ឆ្នាំ២០២៥

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ ប្រចាំខែមករា ឆ្នាំ២០២៥ ដែលមានរបៀបវារៈដូចខាងក្រោម÷

១-ពិនិត្យ ពិភាក្សា បញ្ហាក្មេងទំនើង

២-ពិនិត្យ ពិភាក្សា បញ្ហាល្បែងស៊ីសង

៣-ពិនិត្យ ពិភាក្សា បញ្ហាការកាប់ទន្ទ្រានលើដីរដ្ឋ

៤-ពិនិត្យ ពិភាក្សា ការកែសម្រួលសមាសភាព នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ និងការកែសម្រួលសមាសភាពលេខាដ្ឋានដឹកនាំត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ -ឃុំ-សង្កាត់មានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ 

៥-បញ្ហាផ្សេងៗ

-លោកប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកក៏បានប្រគល់ថវិការលើកទឹកចិត្តជូនដល់កំលាំងដែលបានចុះបង្ក្រាបគឿងញៀនចំនួន០៦ករណី គឺក្នុងមួយករណីទទួលបានថវិកា១០០ដុល្លារសហរដ្ឋអាមេរិច  សរុបចំនួន៦០០ ដុល្លារសហរដ្ឋអាមេរិច ក្នុងនោះ÷

១-កំលាំងអធិការដ្ឋាននគរបាលស្រុកបានអនុវត្តបង្ក្រាបគ្រឿងញៀនបានចំនួន ៤ករណី 

២-កំលាំងកងរាជអាវុធហត្ថស្រុក បង្ក្រាបបានចំនួន២ករណី។កិច្ចប្រជុំមានការចូលរួមពីលោកអភិបាលរង លោកនាយករដ្ឋបាល លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ឧទ្យានជាតិបូទុមសាគរ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែនជម្រកសត្វព្រៃតាតៃ ការិយាល័យចំណុះនិងការិយាល័យជំនាញជុំវិញស្រុក លោកមេឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៤ ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

————————–

ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    24/08/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់វត្តមានដ៏វិសេសវិសាល របស់ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជានិង លោក ថម ហ្គៃហ្សឺ ប្រតិភូផ្នែកកងទ័ពថ្នាក់តំបន់ អា.ស៊ី.អ.ស៊ី ព្រមទាំង លោក លោកស្រី ប្រតិភូនៃទីស្នាក់ការកណ្តាល ក្នុងវគ្គផ្សព្វផ្សាយស្តីពី ច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្ម អាយ.ស៊ី.អ.ស៊ី និង កាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងកោះកុង

  • ហេង គីមឆន/
    24/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រគល់សម្ភារប្រើប្រាស់មួយចំនួន ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដើម្បីបែងចែកជូនបន្ត ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរបង្អែកស្រុកស្រែអំបិល

  • រដ្ឋបាលស្រុកគិរីសាគរ/
    24/08/2026

    លោក សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ និងជាប្រធានក្រុមការងារព័ត៌មានវិទ្យាថ្នាក់ស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំព័ត៌មានវិទ្យាក្នុងស្រុកគិរីសាគរ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/08/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍

  • ហេង គីមឆន/
    24/08/2026

    លោកឧត្ដមសេនីយ៍ត្រី​ ស៊ុន​ ឃៀម ស្នងការ​រង​ ផែនការ​ងារ​សេនាធិការ​​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោ ស្នងការ ដឹកនាំកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកគិរីសាគរ/
    24/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់