រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលគ្រូបង្គោលមគ្គុទេ្ទសក៏ទេសចរណ៍សហគមន៍របស់ក្រសួងទេសចរណ៍សម្រាប់ខេត្តកោះកុង

ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ សម្រាប់ខេត្តកោះកុង!

ចាប់ពីថ្ងៃទី១៩-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការ Swisscontact និងអនុវត្តគម្រោងដោយមន្ទីរទេសចរណ៍ខេត្តកោះកុង បានបើកវគ្គពង្រឹងសមត្ថភាព “គ្រូបង្គោល ហូកា លើជំនាញមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍” ដល់សិក្ខាកាមមកពីខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងកំពង់ឆ្នាំង ក្រោមធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង លោក ជួប រតនា ប្រធានលេខាធិការដ្ឋាន គ.គ.ហ. និងលោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃអង្គការស្វីស ខន់ថាក់ និងមានការចូលរួមដោយតំណាងមន្ទីរអង្គភាពជុំវិញខេត្ត សិក្ខាកាម និងប្រតិបត្តិករទេសចរណ៍សរុបចំនួន៦០រូប។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីបំពាក់នូវចំណេះដឹង ជំនាញ វិធីសាស្ត្រដឹកនាំភ្ញៀវ និងវិធីសាស្ត្របង្រៀនដល់គ្រូបង្គោលមកពីខេត្តទាំង០៧ ខាងលើ សំដៅមានសមត្ថភាពបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ដល់អ្នកជំនាញ និងប្រជាសហគមន៍នៅតាមខេត្តគោលដៅរបស់ខ្លួន។ មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ មានសារៈសំខាន់ក្នុងការដឹកនាំទេសចរ និងបរិយាយពីសក្តានុពល សេវាកម្ម ធនធាននិងផលិតផលទេសចរណ៍ក្នុងខេត្ត និងក្នុងសហគមន៍របស់ខ្លួន សំដៅលើកកម្ពស់ការយល់ដឹងពីទេសចរណ៍ជូនដល់ភ្ញៀវ ចូលរួមអភិរក្ស និងការពារធនធានធម្មជាតិនិងវប្បធម៌មូលដ្ឋាន ជាពិសេសផ្តល់សេវាកម្មប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពពេញចិត្ត។

អត្ថបទទាក់ទង