រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ដែលបានឧបត្ថម្ភថវិកាចំនួន ១០០.០០០រៀល (ពីររយពាន់រៀលគត់) ជូនរដ្ឋបាលស្រុកសម្រាប់ចូលរួមក្នុងពិធីប្រណាំងទូក ប្រកួតសម្រស់ស្ត្រីមជ្ឈិមវ័យ និងតាំងពិព័រណ៍លក់ផលិតផលនានា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមុខសាលាខេត្តកោះកុង។រដ្ឋបាលស្រុកបូទុមសាគរ សូមជូនពរដល់ លោកស្រី គ្រី សោភ័ណ ព្រមទាំងក្រុមគ្រួសារ សូមជួបតែពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
================
ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤