លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ នៃគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រចាំឆ្នាំ២០២៤។
ជាលទ្ធផលនៃកិច្ចប្រជុំ បានពិភាក្សា ពិនិត្យ ផ្តល់យោបល់ និងឯកភាពលើផែនការពារសន្តិសុខ និងសុវត្ថិភាព ពិធីបុណ្យឯករាជ្យជាតិ លើកទី៧១ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រួមនិងព្រឹត្តិការណ៍ កោះកុងសាគរ រត់អបអរសាទរបុណ្យឯករាជ្យជាតិ៕
ថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤