លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការចែកជូនអាវរងារ ជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តកោះកុង។
ក្នុងឱកាសនោះដែរលោកមេបញ្ជាការ ក៏មានមតិណែនាំដាស់តឿនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវ÷
-យកចិត្តទុកដាក់ថែរទាំសុខភាពឲ្យបានល្អ ព្រោះរដូវនេះជារដូវរំហើយអាកាសធាតុមានការប្រែប្រួល។
-គោរពវិន័យឲ្យបានត្រឹមត្រូវទៅតាមច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរៈភូមិន្ទ។
-ត្រូវចូលរួមការពារ និងរក្សាឲ្យបាននូវតម្លៃនៃសន្តិភាព ដែលយើងទាំងអស់គ្នាកំពុងតែមានរាល់ថ្ងៃនេះ។
ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ November 4, 2024