រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នភាពទិន្នន័យសំណង់ពុំទាន់មានច្បាប់អនុញ្ញាត ក្នុងភូមិសាស្ត្រខេត្តកោះកុង ក្រោមអធិបតីភាព លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង

តាតៃក្រោម,ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានដឹកនាំ លោក ហួន ណាក់ ជំទប់ទី២ លោក ម៉ែន ឈា សមាជិកក្រុមប្រឹក្សាឃុំ ចូលរួមកិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នភាពទិន្នន័យសំណង់ពុំទាន់មានច្បាប់អនុញ្ញាត ក្នុងភូមិសាស្ត្រខេត្តកោះកុង ក្រោមអធិបតីភាព លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង