រដ្ឋបាលឃុំត្រពាំងរូង, ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០២:០០ នាទីរសៀល លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោក ខឹម ភុនសុវណ្ណ ជំទប់ទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នភាពទិន្នន័យសំណង់ពុំទាន់មានច្បាប់អនុញ្ញាត ក្នុងភូមិសាស្ត្រខេត្តកោះកុង ក្រោមអធិបតីភាព លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។