/ / /

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធាន គ.ក.ន.ក ឃុំ លោកទូច សុវណ្ណ អនុប្រធាន គ.ក.ន.ក និងលោកស្រី វ៉ាត់ សុខា អ្នកទទួល គ.ក.ន.ក ឃុំ បានចូលរួមជាមួយលោកស្រី  ជៀន ពិសី ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចស្រ្ដី និងកុមារស្រុក លោកលោកស្រី អនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុក បានចែកអំណោយដល់គ្រួសារក្រីក្រចំនួន ៧គ្រួសារ

រដ្ឋបាលឃុំត្រពាំងរូង, ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤   នៅវេលាម៉ោង ១០:០០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធាន គ.ក.ន.ក ឃុំ លោកទូច សុវណ្ណ អនុប្រធាន គ.ក.ន.ក និងលោកស្រី វ៉ាត់ សុខា អ្នកទទួល គ.ក.ន.ក ឃុំ បានចូលរួមជាមួយលោកស្រី  ជៀន ពិសី ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចស្រ្ដី និងកុមារស្រុក លោកលោកស្រី អនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុក បានចែកអំណោយដល់គ្រួសារក្រីក្រចំនួន ៧គ្រួសារ ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគមួយចំនួន និងមួយគ្រួសារទទួលបានថវិកាចំនួន ១១០.០០០រៀល  ក្នុងនោះថវិការបស់គ .ក.ស.កស្រុក ចំនួន១០០,០០០រៀលគ

និងថវិកា គ.ក.ន.ក ឃុំចំនួន ១០០,០០០រៀលដែលបានផ្ដល់អោយមានឈ្មោះដូចខាងក្រោម៖

    ១. លោកស្រី ប៉ឹច ចឹម ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង

    ២. លោកស្រី ហេង ហេន ភេទស្រី  អាយុ៦៧ឆ្នាំ រស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង

         ស្រុកកោះកុង ។

    ៣. លោក ប៊ុន ធី ភេទស្រី  អាយុ ៦៣ឆ្នាំ រស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង។

    ៤.លោកស្រី ម៉ែន នាង ភេទស្រី អាយុ ៦៧ឆ្នាំ រស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកោះកុង។

    ៥.លោក ម៉ុក ម៉ុន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង។

    ៦.លោក មាស មាង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិត្រពាំងរូង ស្រុកកោះកុង ។

   ៧.លោកស្រី នុំ ទីត ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង បានទទួលថវិកាចំនួន ២០០,០០០រៀល ដែលចៅរបស់គាតមានជម្ងឺ ឈាមសស៊ីឈាមក្រហម និងរលាកសួត ដែលសម្រាក់ព្យាបាលនៅមន្ទីពេទ្យរាជធានីភ្នំពេញ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។