/ / /

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំ គ.ក.ន.ក លេីកទី២៧ ក្រោមអធិបតីភាព លោក សាយ ហេង ប្រធាន គកនក និងជាប្រធានអង្គប្រជុំ

រដ្ឋបាលឃុំកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំ គ.ក.ន.ក លេីកទី២៧ ក្រោមអធិបតីភាព លោក សាយ ហេង ប្រធាន គកនក និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំ គកនក លេីកទី២៦
២.របាយការណ៍ អំពីផ្នែកសេវាសុខភាព
៣.របាយការណ៍ អំពី ផ្នែក អប់រំ
៤.របាយការណ៍ អំពីការចុះអត្រានុកូលដ្ឋាន និងការប្រេីប្រាស់ថវិកា គកនក
៥.របាយការណ៍ សកម្មភាព គកនក ប្រចាំខែ តុលា
៦.របាយការណ៍ ផ្នែកសន្តិសុខសណ្ដាប់ធ្នាប់
៧.បញ្ហាផ្សេងៗ
ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល នាយិកាសាលាមត្តេយ្យកោះស្ដេច និងមន្ត្រីចំណុះរដ្ឋបាលឃុំ។

ថ្ងៃសុក្រ ៨ រោច ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤
October 25, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារស្តីអំពីការអនុវត្ត គម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល  ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោក ជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    18/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤លានរៀល និងអំណោយមនុស្សធម៌ ប្រគល់ជូនដល់គ្រួសារនៃសពលោក ផាត់ ឌឹក (និវត្តជន) ជាសមាជិក អ.ន.ក មានទីលំនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    18/03/2026

    រដ្ឋបាលស្រុកកោះកុង​ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការងារដល់មន្ត្រីរាជការនៅរដ្ឋបាលស្រុកកោះកុង ខេត្តកោះកុង​

  • ហេង គីមឆន/
    18/03/2026

    លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោស្នងការ អញ្ជើញ​ជួបធ្វើការសំណេះសំណាល និងប្រគល់សិក្ខាកាមក្របខណ្ឌថ្មី ឱ្យទៅបម្រើការងារ នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ បន្ទាប់ពីបានហ្វឹកហាត់ផ្ទៃក្នុង​ អស់រយៈពេល ៤៥ ថ្ងៃរួចមក

  • ហេង គីមឆន/
    18/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារត្រៀមលក្ខណ: ក្នុងការចុះអនុវត្តសកម្មភាពពាក់ព័ន្ធនឹងអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងការពិនិត្យលើការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំរបស់ជនបរទេស

  • ហេង គីមឆន/
    18/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមកិច្ចប្រជុំពិភាក្សាពីការរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៩