/ / /

រដ្ឋបាលស្រុកកោះកុង​ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការងារដល់មន្ត្រីរាជការនៅរដ្ឋបាលស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង​ ៖​ នាព្រឹកថ្ងៃទី១៨​ ខែមីនា ឆ្នាំ២០២៦​ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង លោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង  អញ្ជើញជាអធិបតីភាព​បេីកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការងារដល់មន្ត្រីរាជការនៅរដ្ឋបាលស្រុកកោះកុង។ 

សមាសភាពចូលរួមមានសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកនាយករដ្ឋបាល  លោកលោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មន្ត្រីជាប់កិច្ចសន្យាសាលាស្រុក លោកលោស្រីមេឃុំទាំង ៤  ស្មៀនឃុំ លោកគ្រូអ្នកគ្រូ  មេភូមិ សរុបចំនួន ៧០ នាក់ ជាអង្គសិក្ខាកាម នៅសាលប្រជុំសាលាស្រុកកោះកុង ។

គោលបំណង​ នៃ​វគ្គបណ្តុះបណ្តាល​ ៖

១/ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីរាជការនៅរដ្ឋបាលស្រុកកោះកុង ក្នុងការអនុវត្តការងារប្រចាំថ្ងៃឱ្យ មានប្រសិទ្ធភាពខ្ពស់

២/ដើម្បីពង្រឹងសមត្ថភាពជូនដល់មន្ត្រីរាជការនៃរដ្ឋបាលស្រុកកោះកុង បានយល់ដឹងបន្ថែមទាក់ទងនឹង ទម្រង់ បែបបទ នីតិវិធី នៃការតាក់តែងលិខិត និងការគ្រប់គ្រងកិច្ចការរដ្ឋបាលប្រចាំថ្ងៃ ស្របតាមគោល ការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ

៣/ដើម្បីពង្រឹងដល់ការអនុវត្តលើការផ្តល់សេវាសាធារណៈនៅការិយាល័យច្រកចេញចូលតែមួយឱ្យ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានអញ្ជើញចូលរួមអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញចូលរួមកម្មពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកកោះកុង ។

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន ១២នាក់ ស្រី ៥នាក់

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ វ៉ា​ រ៉ាវី​ ប្រធាន​មន្ទីរ​ស្តីទី​ អមដោយ​មន្ត្រី​រាជការ​មន្ទីរ​ ១រូប បានអញ្ជេីញចូលរួមសិក្ខាសាលាស្តីពី​ ភាពជាអ្នកដឹកនាំរបស់ស្ត្រីប្រកបដោយបរិយាបន្នក្នុងវិស័យបច្ចេកវិទ្យាឌីជីថល