រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាមូលនិធិជាតិជំនួយសង្គមខេត្តកោះកុង បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាលវគ្គស្តីពី៖ ការអនុវត្តកម្មវិធីសិស្សានុសិស្សក្នុងគ្រួសារមានប័ណ្ណសមធម៍តាមក្រុង/ស្រុកទាំង ៧នៃខេត្តកោះកុង

សាខាមូលនិធិជាតិជំនួយសង្គមខេត្តកោះកុង បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាលវគ្គស្តីពី៖ ការអនុវត្តកម្មវិធីសិស្សានុសិស្សក្នុងគ្រួសារមានប័ណ្ណសមធម៍តាមក្រុង/ស្រុកទាំង ៧នៃខេត្តកោះកុង។ ចាប់ពីថ្ងៃទី១៦ ដល់ ២៣ ខែតុលា ឆ្នាំ២០២៤ ដោយមានសម្របសម្រួលដោយគ្រូឧទ្ទេសថ្នាក់ខេត្ត លោក មាស ទុំ ប្រធានការិយាល័យជំនួយសង្គម សហការជាមួយ លោក ឡុច ភារុន មន្រ្តីការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង។ ក្នុងនោះក៍មានការចូលរួមជាអធិបតីបើកកម្មវិធីពីថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង/ស្រុក និងមន្រ្តីបង្គោលការិយាល័យអប់រំ ក្រុង/ស្រុកទាំង៧ ក្នុងគោលបំណងជួយសម្របសម្រួលឱ្យមន្រ្តីបង្គោលតាមគ្រឹះស្ថានទាំងបឋម និងមធ្យមសិក្សាចំណេះទូទៅ មានសមត្ថភាពប្រើប្រាស់កម្មវិធីបញ្ជូលឈ្មោះសិស្សក្រីក្រមានប័ណ្ណសមធម៍នៅតាមសាលារៀនចូលទៅក្នុងប្រព័ន្ឋ។ ក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សានុសិស្សក្រីក្រនៅតាមមូលដ្ឋានដែលមានជីវភាពខ្វះខាតក្នុងសិក្សា។ គួរបញ្ជាក់ផងដែរថាការផ្តល់ជូននូវទឹកប្រាក់ជូនពួកគាត់ ទោះបីមិនច្រើនក្តី ប៉ុន្តែវាជាចំណែកមួយសម្រាប់សម្រាលបន្ទុកក្នុងការទិញសម្ភារៈសិក្សា ព្រោះក្នុងមួយខែសាខាមូលនិធិជំនួយសង្គម នឹងបើកជូនពួកគាត់ចំនួន ២ម៉ឺនរៀលក្នុង ១ខែសម្រាប់ថ្នាក់បឋមសិក្សា និងមធ្យមបឋមភូមិ ដោយឡែកមធ្យមសិក្សាទុតិយភូមិទទួលបាន ៣ម៉ឺនរៀល ក្នុងមួយខែ (១២ដង ក្នុងមួយឆ្នាំ) ដោយបើកប្រាក់តាមភ្នាក់ងារវីងតាមមូលដ្ឋានរបស់ប្អូនៗសិស្សានុសិស្សផ្ទាល់។

ថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទទាក់ទង