ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ២:០០នាទី រសៀលលោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសមញ្ញលើកទី២៩ របស់រដ្ឋបាលឃុំកោះកាពិ ។
+ សមាសភាពចូលរួមមាន ៖
– សមាជិកកុ្រមប្រឹក្សាឃុំ
– សមាជិកក្រុមប្រឹក្សាស្រុកកោះកុង
– ស្មៀនឃុំ ជំនួយការឃុំ
– នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
– តំណាងប៉ុស្តិ៍នគរបាលការពារព្រំដែនជើងទឹក (ចំនុចឡាំងដាំ)
– នាយកសាលាបឋមសិក្សាកោះស្រឡៅ និងអនុវិទ្យាល័យកោះស្រឡៅ
– មេភូមិ១ ភូមិ២ និងភូមិកោះស្រឡៅ
– ប្រធានសហគមន៏តំបន់ការពារធម្មជាតិកោះកាពិ
– សរុបចំនួន១៧នាក់ ស្រី១នាក់ នៅសាលាឃុំកោះកាពិ ។











