លោក សុខ ចេង សមាជិកក្រុមប្រឹក្សាស្រុក លោក ជា ប៊ុនធឿន អភិបាលស្ដីទី បានចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីកិច្ចសហការ និងសម្របសម្រួលរវាងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ជាមួយអាជ្ញាធរ និងសហគមន៍នៅស្រុកគិរីសាគរដោយមានការអញ្ជើញចូលរួមពីលោក វេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងក្រុមការងារ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកប្រធានមណ្ឌលសុខភាពគិរីសាគរ និងសមាសភាពពាក់ពន្ធ័នៅសាលប្រជុំសាលាស្រុកគិរីសាគរ។
ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤












