មន្ត្រីសុខាភិបាលខេត្តកោះកុងចំនូន ១១រូប បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការផ្ដល់ប្រឹក្សា និងការធ្វើតេស្តរកមេរោគអេដស៍សម្រាប់មន្ត្រីសុខាភិបាល
រៀបចំដោយ៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ដែលប្រព្រឹត្តទៅនៅខេត្តកំពត ។
វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីបណ្តាសិក្ខាកាមមកពីខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន៣១រូប
ចំពោះខេត្តកោះកុង មានចំនួន១១នាក់
-លោក ស៊ ថេងលីម មន្ត្រីកម្មវិធីអេដស៍នៃមន្ទីរសុខាភិបាលខេត្ត
-លោក រដ្ឋា រតន មន្ត្រីកម្មវិធីអេដស៍នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ
-លោកស្រី អ៊ុន ចំនាន មន្ត្រីកម្មវិធីអេដស៍នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ
-លោក សួន ស៊ីដេត មន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង
-លោក ប៊ូ ណារ៉េន មន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង
-លោកស្រី សុវណ្ណ សោភា មន្ត្រីមណ្ឌលសុខភាពស្ទឹងវ៉ែង
-លោកស្រី សេក សុខលីន មន្ត្រីមណ្ឌលសុខភាពស្ទឹងវ៉ែង
-លោកស្រី ឃុន លីណា មន្ត្រីមណ្ឌលសុខភាពបាកខ្លង
-លោកស្រី ប៊ិន ណាវី មន្ត្រីមណ្ឌលសុខភាពបាកខ្លង
-លោកស្រី សយ ស្រីពេជ្រ មន្ត្រីមណ្ឌលសុខភាពនាងកុក
-លោកស្រី ស ស្រីនាង មន្ត្រីមណ្ឌលសុខភាពនាងកុក
គោលបំណងនៃវគ្គបណ្ដុះបណ្ដាល៖
-យល់ដឹងអំពីទិដ្ឋភាពទូទៅនៃសេវាធ្វើតេស្តរកមេរោគអេដស៍
-ចំណេះដឹងអំពីមេរោគអេដស៍ ជំងឺអេដស៍ មេរោគស្វាយ
-យល់ដឹងអំពីទំនាកទំនងនៃសេវាផ្ដល់ប្រឹក្សាធ្វើតេស្តរកមេរោគអេដស៍ និងសេវាព្យាបាល
-ចំណេះដឹងជាមូលដ្ឋានគ្រឹះនៃការប្រឹក្សា មុនពេលធ្វើតេស្ត ក្រោយពេលធ្វើតេស្ត ឈាមរកមេរោគអេដស៍
-ចំណេះដឹងអំពីការអនុវត្តផ្ដល់ប្រឹក្សាមុន និងក្រោយពេលធ្វើតេស្តឈាមរកមេរោគអេដស៍
-យល់ដឹងអំពីការរក្សាទុកតេស្ត
-ចំណេះដឹងអំពីការធ្វើតេស្តរហ័សរកមេរោគអេដស៍
-ចំណេះដឹងអំពីការធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង
-ចំណេះដឹងអំពីការធ្វើតេស្តរកឆ្លងថ្មីនៃមេរោគអេដស៍
-យល់ដឹងអំពីឯកសារ កំណត់ត្រា និងរបាយការណ៍អំពីការធ្វើតេស្តឈាមរកមេរោគអេដស៍
-យល់ដឹងអំពីក្រមសីលធម៌ និងច្បាប់អេដស៍
វគ្គបណ្ដុះបណ្ដាលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃពុធ១៤កេីត ដល់ថ្ងៃសុក្រ០១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤
ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤
October 18, 2024