/ / /

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក សាយ ហេង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី២៧ ឆ្នាំទី៣ អាណត្តិទី៥
២.ពិនិត្យ និងអនុម័តរបាយការណ៍ ប្រចាំខែកញ្ញា ឆ្នាំ២០២៤
៣.របាយការណ៍ ដែលនៅសេសសល់របស់ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល មេភូមិ និងសហគមន៍នេសាទសម្រស់កោះស្ដេច
៤.ពិនិត្យ និងអនុម័តជ្រេីសរេីសមេភូមិកោះស្ដេច
៥.បញ្ហាប្រឈម និងដំណោះស្រាយ
៦.សេចក្ដីផ្សេងៗ
ដោយមានសមាសភាពចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ ស្មៀនឃុំ និងជំនួយការឃុំ ទាំងពីររូប។

ថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះឯកឧត្តម ទៀ ស្យាម ប្រធានក្លឹបមហាគ្រួសាររថយន្ត Off-Road កម្ពុជា ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ថ្មាំពេទ្យ ៣៩១កញ្ចប់ ត្រីខ ៥កេស និងមីខ្លាឃ្មុំ ៤០កេស ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    លោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការតាមដាន“ត្រួតពិនិត្យ និងគ្រប់គ្រងសំណង់ នៅសាលមហោស្រពខេត្ត

  • ហេង គីមឆន/
    13/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក ប៉ិ វណ្ណឌឿន (សហគ្រាស ប៉ិ វណ្ណឌឿន) ដែលបានឧបត្ថម្ភ អង្ករ ចំនួន ២បាវ និងទឹកបរិសុទ្ធ ចំនួន ៥កេស ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    លោក សៀង ថន មេឃុំថ្មដូនពៅ លោក ហេង ពិសិដ្ឋ ស្មៀនឃុំ បានអញ្ជើញចុះសួរសុខទុក ឯកឧត្តមកាយ សម្រួម និងបងប្អូនជនភាសសឹកមកពីខេត្តកោះកុង និងតាតៃ 

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីរងចាំទទួលជនភាសសឹក នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    លោក ម៉ែន ឧត្តម ជំទប់ទី១ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារភូមិ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈរងចាំទទួលជនភាសសឹក មកនៅក្នុងឃុំថ្មដូនពៅ