ស្រុកកោះកុង : នៅរសៀលថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលេីកទិសដៅការងារខែបន្ទាប់ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង ដេីម្បីពិនិត្យ ពិភាក្សា កែសម្រួលខ្លឹមសាររបាយការណ៍ បញ្ហាប្រឈម មុនដាក់ជូនក្រុុមប្រឹក្សាស្រុកកោះកុង ពិនិត្យឆ្លង និងអនុម័ត។
សមាសភាពចូលរួមមាន លោកអភិបាលរងស្រុក នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យអង្គភាព ចំណុះរដ្ឋបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។