ស្រុកកោះកុង ៖ ព្រឹកថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកោះកុង បេីកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការប្រមូលទិន្នន័យមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង ស្រុក នៃខេត្តកោះកុង ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង និងលោក សែម សំអាង នាយករដ្ឋបាលសាលាស្រុកកោះកុង តំណាងលោកអភិបាលស្រុកកោះកុង
សមាសភាពចូលរួមមានក្រុមការងារមន្ទីរផែនការ ប្រធានការិយាល័យផែការ និងគាំទ្រឃុំ សង្កាត់ មេឃុំ ជំទប់១ និងលោក លោកស្រីមេភូមិទាំង១១ នៃស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង
ការបង្កើតឡើងនូវកិច្ចប្រជុំនេះឡើង គឺដើម្បីគាំទ្របច្ចេកទេស និងពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ ក្នុងដំណើរការធ្វើបច្ចុប្បន្នភាព ទិន្នន័យមូលដ្ឋានភូមិ ឃុំសង្កាត់ ក្រុងស្រុក