លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្ត និង ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់លើកិច្ចការស្ត្រី និងកុមារខេត្ត លោកជំទាវ ថាច់ វណ្ណា សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់លើកិច្ចការស្ត្រី និងកុមារខេត្ត និងក្រុមការងារ បានចុះផ្តល់វគ្គបណ្តុះបណ្តាល ស្តីពីជំនាញសម្របសម្រួល កិច្ចប្រជុំ ធ្វើវេទិកា និងធ្វើរបាយការណ៍ ដល់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុកមណ្ឌលសីមា ដែលមានអ្នកចូលរួមចំនួន ៣១នាក់ ស្រី ១៧នាក់ នៅបន្ទប់ប្រជុំសាលាស្រុកមណ្ឌលសីមាខេត្តកោះកុង។
ថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ September 23, 2024