លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងលោកស្រី សោម សោភា បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ នាំយកទេយ្យទាន រួមមាន អង្ករ មី ភេជ្ជៈ ទឹកបរិសុទ្ធ ស្ករស ប៊ីចេង ប្រេងសណ្តែក ទឹកត្រី ទឹកស៊ីអ៉ីវ និងចង្ហាន់ ព្រមទាំងបច្ច័យ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ (វេនបញ្ជាការដ្ឋានខេត្ត)នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី) ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងនោះផងដែរ បច្ច័យតម្កល់ទុកកសាងបានមកពីវេនកាន់បិណ្ឌសរុបចំនួន ៨ ៨៨៨ ៨០០ រៀល និងប្រាក់ដុល្លារចំនួន ៣៦០ដុល្លារអាមេរិក។
ថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ September 23, 2024