រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហួន ណាក់ ជំទប់ទី២ បានដឹកនាំ លោកស្រី ស៊ើត សុខុម អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ ចូលរួមប្រជុំផ្សព្វផ្សាយ បង្កើនការយល់ដឹង រៀបចំ និងអនុវត្តផែនការលើកកម្ពស់ទឹកស្អាត និងអនាម័យតាមសាលារៀន ប្រគល់សម្ភារអនាម័យ តាមសាលារៀនបឋមសិក្សាតាតៃ ក្រោមអធិបតីភាព លោក ហែម ប៊ុនសំបូរ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង

តាតៃក្រោម,ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ហួន ណាក់ ជំទប់ទី២ បានដឹកនាំ លោកស្រី ស៊ើត សុខុម អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ ចូលរួមប្រជុំផ្សព្វផ្សាយ បង្កើនការយល់ដឹង រៀបចំ និងអនុវត្តផែនការលើកកម្ពស់ទឹកស្អាត និងអនាម័យតាមសាលារៀន ប្រគល់សម្ភារអនាម័យ តាមសាលារៀនបឋមសិក្សាតាតៃ ក្រោមអធិបតីភាព លោក ហែម ប៊ុនសំបូរ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង សមាសភាពចូលរួម ជាអ្នកសម្របសម្រួល និងជាគណៈអធិបតីមាន លោក មិត សៅ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុសាលាស្រុក លោក ខៀវ ជីវ័ន្ដរ័ត្ន ប្រធានការិយាល័យអប់រំយុវជន និងកីឡា លោក ជួន ចិន្ដា អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប៉ុស្ដិ៍សុខភាពតាតៃ និងមានការចូលរួម មេប៉ុស្តិ៍នគបាលរដ្ឋបាល មេភូមិ ជំនួយការឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ សហគមន៍ នាយកសាលា លោកគ្រូ អ្នកគ្រូ រួមជាមួយសិស្សានុសិស្ស នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យតាតៃ សរុបចំនួន ១២៨ នាក់ ស្រី ៥៨នាក់ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។

អត្ថបទទាក់ទង