នាព្រឹកថ្ងៃសុក្រ ៨កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ : លោក កុក សំអាន ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទបានបេីកកិច្ចប្រជុំសាមញ្ញលេីកទី១២អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលេីរបៀបវារ:ចំនួន៧ ដូចខាងក្រោម:
១./ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ និងវិសាមញ្ញ លើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។
២./ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលក្រុងខេមរភូមិន្ទ ប្រចាំខែ ឧសភា ឆ្នាំ២០២០ ។
៣./ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនសម្រាប់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ឆ្នាំទី២ អាណត្តិទី៣ រយះពេល១២ខែ (ចាប់ពីខែ កក្កដា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១)។
៤./ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងរៀបចំសិក្ខាសាលាជាមួយក្រុមប្រឹក្សាសង្កាត់នៅថ្នាក់ក្រុង នៃរដ្ឋបាលក្រុងខេមរភូមិន្ទ ។
៥./ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោង សាងសង់ផ្លូវបេតុងអាមេ ស្ថិតភូមិស្មាច់មានជ័យ និងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
៦./ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ឧបត្តម្ភជូនមន្រ្តី - បុគ្គលិកនៃរដ្ឋបាលក្រុងខេមរភូមិន្ទ ការិយាល័យជំនាញ មន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងសង្កាត់ទាំង៣ សម្រាប់ខែ ឧសភា ឆ្នាំ២០២០ ។
៧./ បញ្ហាផ្សេងៗ ។
#ប្រភពពី:រដ្ឋបាលក្រុងខេមរភូមិន្ទ#