លោក ឡុច ភិរ័ក្ស នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ទទួលបន្ទុកការងារស្តារទំនាក់ទំនងគ្រួសារ សហការជាមួយពន្ធនាគារ ខេត្តកោះកុង នឹងមានការចូលរួមពីICRC បានចុះផ្សព្វផ្សាយស្តីពីការសរសេរលិខិតដំណឹងគ្រួសារ និងបងប្អូន ជូនទៅជនជាប់ឃុំចំនួន ៦០នាក់ស្រី១០ នាក់ នៅពន្ធនាគារខេត្តកោះកុង។
ថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ September 4, 2024