លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសំណើផ្ដល់ព័ត៌មាន និងទិន្នន័យបច្ចុប្បន្នភាពកាស៊ីណូ ដែលមានទីតាំងនៅខេត្តកោះកុង។
ជាលទ្ធផលនៃកិច្ចប្រជុំ បន្ទាប់ពីប្រជុំពិភាក្សា និងចូលរួមជាមតិយោបល់ អង្គប្រជុំបានឯកភាព ដោយរដ្ឋបាលខេត្តនឹងចេញសេចក្ដីជូនដំណឹង (ស.ជ.ណ) ទៅរដ្ឋបាលស្រុក ដើម្បីស្រុក មានឯកសារយោងក្នុងការចេញជាបេសកម្មដឹកនាំក្រុមការងារចុះស្រង់ទិន្នន័យ និងផ្ដល់លទ្ធផលមករដ្ឋបាលខេត្តវិញ ដើម្បីរដ្ឋបាលខេត្តផ្ញើបន្ដទៅក្រសួងមហាផ្ទៃ។
ជាចុងបញ្ចប់ លោកអភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំបានផ្តល់អនុសាសន៍ណែនាំដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធដូចខាងក្រោម៖
១.ពេលចុះស្រង់ទិន្នន័យកាស៊ីណូ ត្រូវសុំមើលអាជ្ញាប័ណ្ណឱ្យបានត្រឹមត្រូវ ព្រោះអាជ្ញាប័ណ្ណមួយ ដំណើរការបានតែមួយទីតាំងប៉ុណ្ណោះ មិនអាចយកអាជ្ញាប័ណ្ណកូពីដើម្បីធ្វើអាជីវកម្មបានឡើយ។
២.បង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងភូមិសាស្រ្ដរបស់ខ្លួនឱ្យបានល្អ៕
ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤