លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរង ផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មការមូលដ្ឋាន បានប្រគល់ថវិកាសមាគមន៍មិត្តនគរបាល (ស.ម.ន) ចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀលគត់) ជូនដល់លោកស្រី សាត សុភារី ត្រូវជាភរិយាសព លោកវរសេនីយ៍ទោ ហួយ កិត្យា (មន្ត្រីចូលនិវត្តន៍)។
ថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ August 29, 2024