រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ជួបប្រជុំជាមួយតំណាងក្រុមហ៊ុន China Water Resources Beifang Investigation, Design and Research Co. Ltd. (BIDR) ដើម្បីពិភាក្សា និងសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគវិស័យវ៉ារីអគ្គិសនី នៅខេត្តកោះកុង

បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ជួបប្រជុំជាមួយតំណាងក្រុមហ៊ុន China Water Resources Beifang Investigation, Design and Research Co. Ltd. (BIDR) ដើម្បីពិភាក្សា និងសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគវិស័យវ៉ារីអគ្គិសនី នៅខេត្តកោះកុង នៅស្នាក់ការក្រុមហ៊ុននៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន BIDR គឺជាក្រុមហ៊ុន ប្រឹក្សាយោបល់លំដាប់កំពូលដែលគ្រប់គ្រងដោយក្រសួងធនធានទឹកនៃសាធារណៈរដ្ឋប្រជាមានិតចិន។ ជាមួយនឹងសេវាកម្មវិនិយោគ និងហិរញ្ញវត្ថុ ការធ្វើផែនការ ការស៊ើបអង្កេត និងការស្ទង់ភូមិសាស្ត្រ ការរចនា កិច្ចសន្យាទូទៅ និង O&M សម្រាប់ទឹកធនធាន និងគម្រោងវារីអគ្គិសនី ការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីទឹក ថាមពលកកើតឡើងវិញ ទីក្រុងឆ្លាតវៃ ធនធានទឹក និងឌីជីថល ក្នុងនោះក្រុមហ៊ុនក៏ចាប់អារម្មណ៍ក្នុងការវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តកោះកុងតែម្តង។ បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត បានបញ្ជាក់ថា ជាមួយនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា វិស័យថាមពលត្រូវបានចាត់ទុកថាជាវិស័យអាទិភាពមួុយរបស់រាជរដ្ឋាភិបាល ក្នុងនោះខេត្តកោះកុង គឺជាខេត្តធុងអាគុយដ៏សំខាន់ ដែលបាន នឹងគ្រោងបង្កើតជាវិស័យថាមពលដ៏សំខាន់មួុយរបស់ប្រទេសកម្ពុជា ហើយការវិនិយោគលើវិស័យថាមពលគឺត្រូវបានលើកទឹកចិត្ត។

សូមបញ្ជាក់ថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ 1980 ក្រុមហ៊ុន BIDR បានចាប់ផ្តើមអនុវត្តគម្រោងក្រៅប្រទេស។ ក្រោមការណែនាំនៃយុទ្ធសាស្ត្រ "ឆ្ពោះទៅរកសកល" និងគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ" BIDR បានអនុវត្តជាបន្តបន្ទាប់ នូវគម្រោងក្រៅប្រទេសជាង 100 នៅក្នុងជាង 50 ប្រទេស និងតំបន់។

ថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤
August 29, 2024

អត្ថបទទាក់ទង