នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានបើកកិច្ចប្រជុំស្ដីពីការពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងការឆ្លងរាលដាលជំងឺ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ក្រោមអធិបតីភាព លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដោយមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។
ថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ August 29, 2024