រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ក្នុងសិក្ខាសាលា ស្តីពីការរៀបចំសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា សិក្ខាសាលានេះទទួលបានធាតុចូលសំខាន់ៗ សម្រាប់គម្រោងសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ដោយមានការបង្ហាញចក្ខុវិស័យ នៃសំណង់ប្រវត្តិសាស្ត្រយោធា កិច្ចដំណើរការសាងសង់ និងការគ្រប់គ្រង ថែទាំ ទស្សនៈនៃការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធានៅខេត្តកោះកុង ផែនការសាងសង់ស្តូបអនុស្សាវរីយ៍ ព្រមទាំងបទពិសោធន៍របស់កងយោធពលខេមរភូមិន្ទក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ សកម្មភាពនៃការចូលរួមអនុវត្តនយោបាយឈ្នះ ឈ្នះ របស់កងយោធពលខេមរភូមិន្ទ នៅភូមិភាគនីរតី និងប្រវត្តិដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង ជាមួយនឹងរបាយការណ៍សមិទ្ធផល ២០ ឆ្នាំ ដោយនយោបាយឈ្នះ ឈ្នះ របស់ខេត្តកោះកុង៕

អត្ថបទទាក់ទង