រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក និងលើកទិសដៅការងារ សម្រាប់អនុវត្តបន្ត របស់ក្រុមការងារបច្ចេកទេសសម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រ ក្នុងខេត្តកោះកុង

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក និងលើកទិសដៅការងារ សម្រាប់អនុវត្តបន្ត របស់ក្រុមការងារបច្ចេកទេសសម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រ ក្នុងខេត្តកោះកុង។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នេះ​ លោកស្រី​អភិបាលរងខេត្ត​ បានមានប្រសាសន៍ថា​ ជាការពិតណាស់ កន្លងមក ក្រុមការងារបច្ចេកទេសសម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រ ក្នុងខេត្តកោះកុងរបស់យើង បានយកចិត្តទុកដាក់អនុវត្តការងារជាច្រើន ដូចជាការងារគ្រប់គ្រងដែនជម្រកសុវត្ថិភាព ត្រីកាម៉ុង នៅពាមក្រសោប ក្នុងខេត្តកោះកុង ការប្រជុំពិភាក្សាបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្តេច ស្រុកគិរីសាគរ និងការគ្រប់គ្រងអណ្តើកហ្លួងឬអណ្តើកសសៃរ និងក្រពើក្នុងប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង ដែលសកម្មភាពត្រូវបានអនុវត្តប្រកបដោយជំនាញបច្ចេកទេស និងការទទួលខុសត្រូវខ្ពស់។

ដូចនេះ កិច្ចប្រជុំនាព្រឹកនេះ យើងនឹងបានពិនិត្យអំពីលទ្ធផលការងារដែលយើងទទួលបាន រួមជាមួយការពិនិត្យ ពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាដែលបានជួបប្រទះ ជាពិសេសការដាក់ចេញនូវ ផែនការជាក់លាក់សម្រាប់អនុបន្តនាពេលខាងមុខ។

គួរបញ្ជាក់បន្ថែមថា តំបន់គ្រប់គ្រងជលផលសមុទ្រ មិនមែនកំណត់ឡើងដើម្បីហាមប្រជាពលរដ្ឋធ្វើ នេសាទនោះទេ ប៉ុន្តែតែជាតំបន់ដែលមានផែនការគ្រប់គ្រងច្បាស់លាស់ មានការយាមល្បាត ហើយមានការបែងចែកជាកន្លែងនេសាទបាន កន្លែងការពារ កន្លែងអភិរក្សត្រូវហាមឃាត់ដាច់ខាត…ជាដើម។ ហើយ តំបន់គ្រប់គ្រងជលផលសមុទ្រ បង្កើតឡើង គឺដើម្បីធានាឱ្យការធ្វើនេសាទប្រកបដោយនិរន្តរភាព ការអភិរក្ស ប្រកបដោយប្រសិទ្ធភាព និងការលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិ ដែលជាប្រភពចំណូល និងការលើក កម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង៕
ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ August 27, 2024

អត្ថបទទាក់ទង