ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកោះកុង និងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃតាតៃ បានចុះធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅសាលាបឋមសិក្សា ជ្រោយប្រស់ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។
ដែលមានការចូលរួមពី៖
- លោកគ្រូ-អ្នកគ្រូ
- សិស្សានុសិស្សសរុប ៣០៤នាក់ (ស្រី ១៤៥នាក់)
- សមាជិកក្រុមប្រឹក្សាឃុំ
- សមត្ថកិច្ច និងប្រជាពលរដ្ឋចំនួន ២០នាក់ (ស្រី ៩នាក់) ។
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានប្រគល់ poster និងសៀវភៅអប់រំអំពីបរិស្ថានជូនដល់សាលា និងសហគមន៍ផងដែរ ។