រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកកិច្ចប្រជុំ ដើម្បីប្រមូលធាតុចូល បញ្ហាប្រឈម នៃការអនុវត្តថវិកាសេវាសង្គម

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកកិច្ចប្រជុំ ដើម្បីប្រមូលធាតុចូល បញ្ហាប្រឈម នៃការអនុវត្តថវិកាសេវាសង្គម។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថាកន្លងមកនៅតាមបណ្តាឃុំ សង្កាត់ មានបញ្ហាប្រឈមមួយចំនួន ក្នុងការអនុវត្តថវិកាសេវាសង្គម ដើម្បីមានមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហានេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ក្នុងឱកាសនេះសូម លោក លោកស្រី ទាំងអស់លើកឡើងអំពីបញ្ហាដែលកើតមាននាពេលកន្លងមក ក្នុងន័យចូលរួមជាមតិយោបល់ សម្រាប់ធ្វើការដោះស្រាយបញ្ហាប្រឈមនានា ចៀសវាងបញ្ហាដែលមិនបានដោះស្រាយធ្វើឱ្យប៉ះពាល់ ដល់អង្គភាពដែលអនុវត្តការងារ ជាពិសេសអ្នកទទួលផលនៅក្នុងមូលដ្ឋាន មួយវិញទៀត សូមលោក លោកស្រី យកចិត្តទុកដាក់ក្នុងការអនុវត្ត តួនាទី ភារកិច្ច ទទួលខុសត្រូវរបស់ខ្លួន ស្រមតាមគោលការណ៍ណែនាំថ្មីៗ ជម្រុញយ៉ាងណាឱ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត៕
ថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ August 21, 2024

អត្ថបទទាក់ទង