ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២៤ លោក ប្រុក វិបុល ប្រធានស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងបានដឹកនាំមន្ត្រីឧទ្យានុរក្ស ធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅអនុវិទ្យាល័យវាល ស្ថិតក្នុងភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកង
ដោយមានអ្នកចូលរួម៖
- សិស្សសរុប ៖ ១២៥នាក់ (ស្រី ៦៩នាក់)
- គ្រូបង្រៀនសរុប៖ ១៥នាក់ (ស្រី ៧នាក់)