ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត បានចុះធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅសាលាបឋមសិក្សា ជា ស៊ីម ស្មាច់មានជ័យ ដែលមានលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សសរុប ២១៣នាក់ (ស្រី ១០២នាក់) ។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារក៏បានធ្វើការដាំដើមកូនឈើ និងបានប្រគល់សៀវភៅអប់រំបរិស្ថានជូនដល់សាលាផងដែរ ។