រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ជូនដល់បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ជូនដល់បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសចំនួនបី គឺកម្ពុជា ឡាវ និងវៀតណាម ដោយបានឯកភាពគ្នាដាក់ខេត្ត ចំនួន ១៣ រួមគ្នាដើម្បីអភិវឌ្ឍន៍ ក្នុងនោះប្រទេសកម្ពុជាក៏មានខេត្តចំនួន ៤ គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ជាសក្ខីភាពមួយ បម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រដែលឈរលើមូលដ្ឋាន នៃការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ ដែលរហូតមកដល់ពេលនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រជាជន នៃប្រទេសទាំងបី។ តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបីជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។លើកកម្ពស់ពាណិជ្ជកម្មឌីជីថល បង្កើនសមត្ថភាព និងភាពធន់នៃសហគ្រាសធុនតូច និងមធ្យម (MSMEs) វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI)។ ការតភ្ជាប់ទាំងអស់នេះ ជាធាតុសំខាន់មួយ ក្នុងផែនការសកម្មភាព សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច CLV ឆ្ពោះទៅឆ្នាំ២០៣០។ យុទ្ធសាស្ត្ររួមគ្នានេះនឹងជួយលើកកម្ពស់ភាពរស់រវើក និងនិរន្តរភាព នៃសេដ្ឋកិច្ចក្នុងតំបន់ ចំណុចស្នូល នៃកិច្ចសហប្រតិបត្តិការរបស់យើង ត្រូវផ្តោតលើអភិបាលកិច្ចល្អ តម្លាភាព និងគណនេយ្យភាព។ ដើម្បីសម្រេចចក្ខុវិស័យនេះ បានលើកទឹកចិត្តដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យឱ្យស្អិតរមួត រវាងប្រទេសទាំងបី ដោយផ្តោតលើការកសាងផែនការមេទេសចរណ៍ ប្រកបដោយគុណភាពជាប្រព័ន្ធ និងងាយស្រួលអនុវត្ត ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យក្លាយជាយន្តការ នៃការជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះយ៉ាងសម្បូរបែប ដោយឈរលើគំនិតផ្តួចផ្តើមប្រទេស ៣ គោលដៅទេសចរណ៍តែមួយ៕
ថ្ងៃចន្ទ ១៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ August 19, 2024

អត្ថបទទាក់ទង