តាតៃក្រោម, ថ្ងៃអាទិត្យ ១៤ កើត ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិ រួមជាមួយប្រជាពលរដ្ឋទាំងពីរភូមិ ចូលរួមវេទិការផ្សព្វផ្សាយការផ្សព្វផ្សាយអំពីខ្លឹមសារនៃ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្រោមអធិបតីភាពលោក ជា សូវី អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង សមាសភាពចូលរួម លោក ធិន សម្បត្តិ លោក ជា ឧត្តម សមាជិកក្រុមប្រឹក្សាស្រុក ក្រុមការងារថ្នាក់ស្រុកដឹកនាំ ដោយ លោក ណឹម ភិរម្យ អភិបាលរងស្រុក សរុបចំនួន ២៥០នាក់ ស្រី ១៣៥នាក់ នៅចំណុច វត្តពោធិគិរីមនោរម្យ ហៅវត្តតាតៃភូមិដូង ស្ថិនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។