អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើប្រទេស។ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការហ្វឹកហាត់ និងត្រៀមកម្លាំង មធ្យោបាយគ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីចេញបេសកកម្ម និងអន្តរាគមន៍តាមបទបញ្ជាថ្នាក់លើ។
ថ្ងៃចន្ទ ១៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ August 19, 2024