រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំដាក់ និងទទួលសំណើដេញថ្លៃ ដើម្បីសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ប្រវែង ១៨០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ១៥សង់ទីម៉ែត្រ និងរង្វង់មូលចំនួន១កន្លែង ដែលជាគម្រោងមូលនីធិឃុំឆ្នាំ២០២៤ ស្ថិតនៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំងខេត្តកោះកុង។

ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នាវេលាម៉ោង ០៨:៣០ នាទីព្រឹក រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំដាក់ និងទទួលសំណើដេញថ្លៃ ដើម្បីសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ប្រវែង ១៨០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ១៥សង់ទីម៉ែត្រ និងរង្វង់មូលចំនួន១កន្លែង ដែលជាគម្រោងមូលនីធិឃុំឆ្នាំ២០២៤ ស្ថិតនៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំងខេត្តកោះកុង។ ក្រោមអធិបតីភាព លោក សៀងថន មេឃុំថ្មដូនពៅ និងជាប្រធានគណៈកម្មការលទ្ធកម្ម និងលោក យី កំសាន្ត មន្ត្រីបច្ចេកទេសខេត្ត​ មានអ្នកអញ្ជើញចូលរួម ដូចជា ៖ លោក​​ ឆម កវីសិទ្ធិពល មន្ត្រីការិយាល័យ គាំទ្រឃុំ/សង្កាត់ស្រុកថ្មបាំង​ លោក លោកស្រីគណៈកម្មការលទ្ធកម្ម លោក​ លោកស្រី​ ក្រុមហ៊ុន​ និងតំណាងក្រុមហ៊ុន​ អ្នកសារព័ត៌មាន​ ។ សរុប ១៩ ស្រី ០២ នាក់ នៅសាលាឃុំថ្មដូនពៅ ។

ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ August ,19, 2024

អត្ថបទទាក់ទង