…………………………..………………………..
លោកស្រី ទិត ជាត្រា មេឃុំស្ដីទី និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំខែមីនា លើកទី៤៦ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
សមាសភាពចូលរួម លោក.លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្ដិ៍ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ទាំងបីភូមិ ប្រធានប៉ុស្ដិ៍សុខភាព នាយកសាលាពាមកាយ នាយិកាសាលាតានី និងតំណាងប្រជាពលរដ្ឋ ។ ក្នុងនោះក៏មានការអញ្ជើញពីលោក ឆេង សំណាង សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាសមាជិកក្រុមការងារស្រុកចុះជួយឃុំភ្ញីមាស
អំពីរបៀបវារ:រួមមាន÷
១/. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
២/. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៦
៣/. ពិនិត្យ និងអនុម័តរបាយការណ៍មូលនិធិគាំទ្រសេវាឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ ប្រចាំខែមីនា ឆ្នាំ២០២៦
៤/. អានរបាយការណ៍តាមភូមិ និងប៉ុស្តិ៍រដ្ឋបាល
៥/. ពិភាក្សាលើបញ្ហាផ្សេងៗ និងរកដំណោះស្រាយ
…………………………….…………
ថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦
March 27,2026






