ឯកឧត្តមសុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(CMYA)ខេត្តកោះកុង បានដឹកនាំសមាជិកព្រមទាំង អាជ្ញាធរមូលដ្ឋានបានចុះសួសុខទុក្ខ និងប្រគល់សំភារនេសាទ(ម៉ង)ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន៥គ្រួសារ សរុបថវិកាស្មេីនឹង ២,០០០,០០០រៀល នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
អំណោយដែលទទួលបាននេះ បានមកពីការឧបត្ថម្ភរបស់អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍។
ថ្ងៃអាទិត្យ ១៤ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ August 18, 2024