មន្ទីរផែនការខេត្តកោះកុង បានចាត់តាំង លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង ចុះមកណែនាំ អំពីដំណើរការអនុវត្តន៍ នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រគ្រួសារងាយរងហានីភ័យ និងធ្វើបច្ចុប្បន្នភាព បណ្ណសមធម៍ ជិតអស់សុពលភាពនាចុងឆ្នាំ២០២៤។
មានអ្នកចូលរួមដូចខាងក្រោម ៖លោក ជា ស៊ីត្រាវ អនុប្រធានមន្ទីរផែនការខេត្ត លោក សៀង ថន មេឃុំថ្មដូនពៅ លោកស្រី ឆេង ឡួត ជំទប់ទី២ លោកស្រី មៀច ប៉ីញ ក្រុមប្រឹក្សា លោក ហេង ពិសិដ្ឋ ស្មៀនឃុំ លោក អៀត យ៉ូម៉ា អនុប្រធាន ការិយាល័យ លោក ជី ប៉េងលី អនុប្រធាន ការិយាល័យ លោក ជៃ ជីម មេភូមិព្រែកស្វាយ លោក ហួត សៀង មេភូមិកោះ លោក ម៉ែន សាមឿន អនុភូមិកោះ កញ្ញា ហឿន ដាលីន ជំនួយការ ហិរញ្ញវត្ថុ នៅសាលាឃុំថ្មដូនពៅ ។
ថ្ងៃអង្គារ៍២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ខែសីហា ឆ្នាំ២០២៤ August 6, 2024