រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរ​ បាន រៀបចំកិច្ចប្រជុំស្តីពីការអនុវត្តរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកគិរីសាគរ​ ខេត្តកោះកុង

ថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ២០២០​ លោក​ ស្រេង​ ហុង​ អភិបាលរង​ នៃគណ:អភិបាលខេត្ត​ បានអញ្ជេីញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការអនុវត្តរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកគិរីសាគរ​ ខេត្តកោះកុង​ ដែលមានការចូលរួម​ពី​ លោក​អភិបាល​ស្រុក​ លោកស្រីអភិបាល​រងស្រុក​ លោកនាយករដ្ឋបាល នាយករង លោក​​ លោកស្រី​ ប្រធាន​ អនុប្រធានការិយាល័យ​ និង មន្ត្រីចំណុះសាលាស្រុក​ សរុបសមាសភាព​ ២០​ រូប​ ស្រី​ ០៣​ រូប។ មានរបៀបវារ:រួមមា​ន÷

១.របាយការណ៍សង្ខេបការអនុវត្តនៃដំណេីរការរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុក

២.បញ្ហាប្រឈមនានា​ នៃដំណេីរការរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុក

៣.ដំណោះស្រាយ​ និងសំណូមពររបស់រដ្ឋបាលស្រុក

អត្ថបទទាក់ទង