រសៀលថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ សាលពិព័រណ៍ នៃមន្ទីរវប្បធម៌ខេត្ត បានទទួលស្វាគមន៍ប្អូនៗ សិស្សានុសិស្សមកពីសាលាវិទ្យាល័យចំណេះទូទៅតេជោសែនកោះកុង ចូលទស្សនាសាលពិព័រណ៍ ដេីម្បីស្វែងយល់បន្ថែមពីវត្ថុសិល្ប: ដែលស្រង់ពីសំពៅលិចកោះស្ដេច និងសម្ភារ:ប្រេីប្រាស់មួយចំនួនរបស់បងប្អូនជនជាតិដេីមភាគតិចខ្មែរជង។
សូមបញ្ជាក់ថា ការចូលទស្សនាសាលពិព័រណ៍ ពុំមានបង់ប្រាក់ឡេីយ និងបេីករៀងរាល់ម៉ោងធ្វេីការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង ៨:០០ ដល់ម៉ោង ១១:៣០នាទី និងម៉ោង ២:០០ ដល់ម៉ោង ៥:០០ នាទីរសៀល។