/ / /

លោកស្រី​ សម្បូរ​ ដាលីន​ បានចូលរួមកិច្ចប្រជុំពិភាក្សា​ ដេីម្បីពិនិត្យវឌ្ឍនភាព​ ការងារ​ ក្នុងពិធីអបអរសាទរការបេីកការដ្ឋាន​ សាងសង់ព្រែកជីកហ្វូណនតេជោ

ព្រឹកថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី​ សម្បូរ​ ដាលីន​ សមាជិក អនុគណៈកម្មការ ល្បែងកម្សាន្ត អនាម័យ នឹងបរិស្ថាន នៃគណៈកម្មការរៀបចំបុណ្យជាតិ អន្តរជាតិ និងពិធីនានារបស់រដ្ឋបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យវឌ្ឍនភាពការងារ ក្នុងពិធីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ នៅសាលប្រជុំ (ក) សាលាខេត្តកោះកុង។ កិច្ចប្រជុំនេះមានការចូលរួមពីលោក អន សុធារិទ្ធ អភិបាលរងខេត្ត ដែលជាប្រធានអនុគណៈកម្មការ , អនុប្រធាន និងសមាជិក ដោយផ្តោតសំខាន់ការសំអាតបរិស្ថាន អនាម័យ និងរើសសំរាមតាមដងផ្លូវ និងទីតាំងរៀបចំកម្មវិធីអបអរសាទរនៅក្រុងខេមរភូមិន្ទ ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានណែនាំឱ្យមន្ទីរ អង្គភាពសាធារណៈ ត្រូវមានការសំអាតបរិស្ថាន អនាម័យជាប្រចាំ នៅតាមមន្ទីរ អង្គភាពរបស់ខ្លួន និងបានណែនាំដល់រដ្ឋបាលក្រុងខេមរភូមិន្ទ ត្រូវផ្សព្វផ្សាយជូនសង្កាត់ទាំង៣ សាធារណៈជន និងអាជីវករនានា លើការងារបរិស្ថាន អនាម័យ  ក៏ដូចជាចូលរួមសំអាត ប្រមូលសំរាម តាមទីតាំងសាធារណៈ ដងផ្លូវ សួនច្បារជាប្រចាំផងដែរ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    17/11/2025

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/11/2025

    តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក​ម៉េស ឈុន ប្រធានការិយាល័យអប់រំ យុវជន​និង​កីឡា លោក សាញ់ ណារិទ្ធ និងលោក សៅ សុផាន់ណា មន្ត្រីការិល័យយាអប់រំ យុវជន និងកីឡា បានចុះត្រួតពិនិត្យការបើកប្រាក់អាហារូបករណ៍ដល់សិស្សក្រីក្រដែលមិនមានប័ណ្ណសមធម៌ ឆ្នាំ២០២៤-២០២៥ នៅអនុវិទ្យាល័យពន្លឺវិជ្ជា និងវិទ្យាល័យបូទុមសាគរ

  • ហេង គីមឆន/
    15/11/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/11/2025

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្រ្តីរាជការសាលាស្រុកបូទុមសាគរ និមានការចូលរួមពី អធិការដ្ឋានស្រុក កងរាជអាវុធហត្ថស្រុក ឧទ្យាជាតិបូទុមសាគរ​ អាជ្ញាធរឃុំអណ្ដូងទឹក ប្រជាការពារភូមិ យុវជនស.ស.យ.ក. យុវជនកាកបាទក្រហម និងលោកគ្រូ សិស្សានុសិស្សវិទ្យាល័យបូទុមសាគរ ចុះសម្អាតអនាម័យបរិស្ថាន បរិវេនរង្វង់មូលលោកតាព្រឹទ្ធាចារ្យ សាយ ភូថង និងតាមដងផ្លូវជាតិ៤៨ ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ

  • ហេង គីមឆន/
    15/11/2025

    ខេត្តកោះកុង មានឱកាសការងារ ចំនួន ៦០៥ កន្លែង

  • ហេង គីមឆន/
    15/11/2025

    សារលិខិតជូនពរ សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ សម្តេចបហារដ្ឋសភាធិការធិបតី នាថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ