រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈុន សុជាតា អនុប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ចូលរួមកិច្ចប្រជុំ ស្តីពីការពិភាក្សា ពិនិត្យវឌ្ឍនភាពការងារ ក្នុងការចូលរួមអបអរសាទរ ពិធីបើក​ការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ

លោកស្រី ឈុន សុជាតា អនុប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ ស្តីពីការពិភាក្សា ពិនិត្យវឌ្ឍនភាពការងារ ក្នុងការចូលរួមអបអរសាទរ ពិធីបើក​ការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ
ក្រោមអធិបតីភាព លោកអន សុធារិទ្ធ អភិបាលរង នៃគណះអភិបាលខេត្ត និងជាប្រធានអនុគណ:កម្មការ ល្បែងកំសាន្ត អនាម័យ និងបរិស្ថាន នៃគណៈកម្មការបុណ្យជាតិ អន្តរជាតិ និងពិធីបុណ្យនានាខេត្ត។មានការអញ្ជើញចូលរួម ពីសំណាក់ តំណាងស្នងការដ្ឋាន​នគរបាលខេត្ត តំណាងកងរាជអាវុធហត្ថខេត្ត តំណាងអភិបាលក្រុង លោកនាយក នាយករង នៃការិយល័យចំណុះ រដ្ឋបាលសាលាខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ នានា ជាសមាជិក អនុគណៈកម្មការ។
កិច្ចប្រជុំផ្តោតសំខាន់÷
១-អនាម័យ បរិស្ថាន តាមដងផ្លូវ និងទីតាំងមួយចំនួន ដែលត្រូវដង្ហែក្បួន(នាថ្ងៃទី៣ខែសីហា)។
២-ការចូលរួមពិធីដង្ហែក្បួន អបអរសាទរ (នាព្រឹកថ្ងៃទី៥សីហា)
៣-ការចូលរួមពិធី អបអរសាទរ និងកំសាន្តសប្បាយ(នារសៀលថ្ងៃទី៥សីហា។
៤-បញ្ហាផ្សេងៗ

អត្ថបទទាក់ទង