នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២0២៤ នៅសាលប្រជុំមន្ទីរធម្មការនិងសាសនាខេត្តកោះកុង លោក អ៊ូច ទូច ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំដេីម្បីត្រៀមចូលរួមអបអរសាទរពិធីបេីកការដ្ឋានព្រែកជីកហ្វូណនតេជោ។
ក្នុងនោះលោកប្រធានបានចាត់ថ្នាក់ដឹកនាំមន្ទីរ ប្រធានការិយាល័យនិងមន្ត្រីទាំងអស់នឹងត្រូវចុះទៅតាមវត្តអារាម និងវិហារស្នាក់ការថ្វាយបង្គំ ដេីម្បីចាត់ចែងនិងសហការរៀបចំពិធីទូងស្គរ វាយរគាំង ជួង គង និងគោះត្រដោកឱ្យបានព្រមៗគ្នានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០៩នាទីព្រឹក។